Smile and cherish our life with joy. Hope for good, live for great and set off together.
Monday, September 26, 2011
Monday, September 19, 2011
Friday, September 2, 2011
Thursday, September 1, 2011
សូម post Emo 1!!
Thursday, August 25, 2011
Distance Relationship ~ Is it ur nightmare?
Wednesday, July 27, 2011
Wednesday, July 13, 2011
Tuesday, June 28, 2011
Salty Coffee
កាលនោះមានបុរសម្នាក់ឈ្មោះថា កុសល ។ គាត់ត្រូវបានមិត្តភកិ្តរបស់គាត់អញ្ចើញគាត់ទៅចូលរួមពិធីជប់លៀងមួយ ។ គាត់បានជួបនារីម្នាក់នៅក្នុងពិធី រួចគាត់ក៏បានធ្លាក់ក្នុងអន្លង់ស្នេហ៍របស់នាងភ្លាមដែរ ។
មិនបង្អង់យូរគាត់ក៏បានអញ្ចើញនាងទៅញ៉ាំកាហ្វេ ។ ភាពរាបសារបស់គាត់ បានធ្វើឲ្យនាងយល់ព្រម ប៉ុន្តែភាពភ័យខ្លាចរបស់គាត់មិនបានធ្វើឲ្យនាងមានអារម្មណ៍កក់ក្តៅឡើយ ។ នាងគិតនៅក្នុងចិត្តរបស់នាង “សូមមេត្តាឲ្យខ្ញុំទៅផ្ទះទៅ” ។ ភ្លាមនោះ គាត់ក៏បានហៅអ្នកបម្រើ តើអ្នកអាចយកអំបិលឲ្យខ្ញុំបន្តិចបានទេ ខ្ញុំចង់ដាក់វាក្នុងកាហ្វេរបស់ខ្ញុំ? គ្រប់គ្នាសម្លឹងគាត់។នោះគឺជារឿងដ៏ចម្លែក ។
មុខរបស់គាត់ឡើងក្រហម ប៉ុន្តែគាត់នៅតែដាក់អំបិលក្នុងកាហ្វេរបស់គាត់ ហើយផឹកវាយ៉ាងស្រួល។ នាងបានសួរគាត់ដោយអាការៈចង់ដឹង “នេះគឺជាទម្លាប់របស់លោកឬ?” គាត់ក៏បានឆ្លើយតបវិញ “កាលខ្ញុំនៅក្មេង ខ្ញុំរស់នៅក្បែរសមុទ្រ ខ្ញុំចូលចិត្តលេងទឹកសមុទ្រណាស់ ដូចនេះទើបខ្ញុំមានអារម្មណ៍នឹងផឹកកាហ្វេដែលមានរស់ជាតិប្រៃ ។ មកដល់ឥឡួវនេះ គ្រប់ពេលដែលខ្ញុំផឹកកាហ្វេប្រៃ ខ្ញុំតែងនឹកគិតដល់វ័យកុមាររបស់ខ្ញុំ និងស្រុកកំណើតរបស់ខ្ញុំ។ ខ្ញុំពិតជានឹករឮកដល់ស្រុកកំណើតខ្ញុំខ្លាំងណាស់!”
និយាយបានត្រឹមនេះ តំណក់ទឹកភ្នែកដក់ពេញនេត្រារបស់គាត់ ធ្វើឲ្យបេះដូងរបស់នាងធ្លាក់ទៅក្នុងអន្លង់ស្នេហ៍ ដ៏ជ្រៅមួយ ។ នេះជាជំនួបមួយដ៏មានអត្ថន័យ ហើយក៏ជាការចាប់ផ្តើមនូវប្រវតិ្តនិទានស្នេហាមួយដ៏ល្អផូរផង់ដែរ ។
ពួកគេទាំងពីរបានបន្តណាត់ជួបគ្នា ។ នាងយល់ឃើញថា គាត់គឺជាបុរសម្នាក់ ដែលអាចឆ្លើយតបបានយ៉ាងល្អទៅនឹងតម្រូវការទាំងឡាយរបស់នាង គឺជាបុរសដែលមានហេតុផល ចិត្តល្អ និងយកចិត្តទុកដាក់។ គាត់គឺជាបុរសដ៏ល្អ ដែលធ្វើឲ្យនាងតែងតែនឹករឮកគាត់គ្រប់វិនាទីនៃដង្ហើមចេញចូលរបស់នាង ។
អរគុណយ៉ាងជ្រាលជ្រៅចំពោះកាហ្វេ ប្រៃ! បន្ទាប់មកដំណើររឿងនៃស្នេហារបស់ពួកគេ ក៏ដូចជាដំណើររឿងដ៏ល្អៗនៃប្រវតិ្តស្នេហាដទៃទៀតដែរ គឺម្ចាស់ក្សត្រីដ៏ស្រស់សោភា ក៏បានរៀបអាពាហ៍ពិពាហ៍នឹងអង្គក្សត្រាដ៏ស្រស់សង្ហារ ហើយរួមរស់ជាមួយគ្នាយ៉ាងសុខរៀងដរាបមក។
គ្រប់ពេលវេលាដែលនាងឆុងកាហ្វេឲ្យគាត់ នាងមិនដែលនឹងបំភ្លេចដាក់អំបិលឲ្យគាត់សោះឡើយ ព្រោះនាងដឹងថានោះគឺជាអ្វីដែលគាត់ចូលចិត្ត ។ សម្រាប់ពួកគេទាំងពីរ វាមើលទៅមានរសជាតិផ្អែមឆ្ងាញ់គួរឲ្យចង់ពិសារណាស់។
បន្ទាប់ពី ៤០ ឆ្នាំកន្លងផុតទៅ គាត់ក៏បានលាចាកពីលោកនេះទៅ ដោយបន្សល់ទុកនូវសំបុត្រមួយច្បាប់ឲ្យនាង៖
“អូនសម្លាញ់ចិត្តបង សូមអូនមេត្តាអភ័យទោសឲ្យរូបបងផង មេត្តាអភ័យទោសឲ្យបង ដែលបានកុហកអូន ពេញមួយជីវិតរបស់បង វាជាការកុហកតែមួយគត់ដែលបងបានធ្វើចំពោះអូន នោះគឺ “កាហ្វេប្រៃ” ។ តើអូនមាននៅចាំ ថ្ងៃដំបូងបង្អស់ដែលយើងបានជួបគ្នាទេ ? ថ្ងៃនោះបងពិតជាភ័យខ្លាំងណាស់! អ្វីដែលបងចង់បានគឺស្ករ តែបងបែរជា និយាយថាកាហ្វេទៅវិញ ។
វាពិតជាពិបាកណាស់ដើម្បីកែប្រែ តែបងក៏ចាក់បណ្តោយទៅ ។ បងមិនដែលហ៊ានគិតថា នោះអាចជាឱកាសនៃការចាប់ផ្តើមនូវទំនាក់ទំនងរបស់យើងឡើយ ។ បងពិតជាព្យាយាមចង់ប្រាប់អូននូវការពិតនេះជាច្រើនលើកមកហើយក្នុងជីវិតរបស់បង ប៉ុន្តែបងពិតជាខ្លាចក្នុងការធ្វើដូច្ចោះណាស់ នៅពេលដែលបងបានសន្យាចំពោះអូនថាបងនឹងមិនកុហកអូនឡើយនៅក្នុងជាតិនេះ ។ ឥឡូវបងបានចាកចោលលោកនេះទៅហើយ ដូច្នេះបងត្រូវតែប្រាប់ការពិតដល់អូន ។ បងមិនចូលចិត្តកាហ្វេប្រៃនោះទេ ។រសជាតិរបស់វាចម្លែកណាស់ វាពិបាកនឹងលេប ប៉ុន្តែបងបែរជាត្រូវផឹកវាពេញមួយជីវិតបង ចាប់តាំងពីពេលដែលបងបានជួបអូន ។
បងពិតជាមិនមានការសោកស្តាយទេនូវអ្វីដែលបងបានធ្វើចំពោះអូន ។ អូន និង បង វេលាដែលបានរស់នៅជាមួយគ្នា គឺជារយៈពេលដែលពោរពេញទៅដោយសុភមង្គលបំផុតក្នុងមួយជីវិតរបស់បង ហើយប្រសិនបើបងអាចមានឱកាសនឹងរស់នៅជាថ្មីម្តងទៀត បងនឹងនៅតែប្រាថ្នាស្គាល់អូន និងរស់នៅជាមួយអូនជារៀងរហូតទៀត ទោះបើតម្រូវឲ្យបងផឹកកាហ្វេប្រៃតទៅទៀតក៏ដោយ ។”
តំណក់ទឹកភ្នែករបស់នាង បានធ្វើឲ្យសំបុត្រគូស្នេហ៍ដែលបន្សល់ទុកឲ្យនាងឡើងសើមជោគ
តាំងពីពេលនោះមក បើមាននរណាម្នាក់សួរនាងថា៖
- “តើកាហ្វេប្រៃមានរសជាតិបែបណា?”
- ចម្លើយដែលនាងតែងតែឆ្លើយតបគឺ៖ “វាមានរសជាតិផ្អែម!”
ស្នេហា គឺមិនត្រឹមតែរៀនបំភ្លេចទេ គឺត្រូវតែរៀនអភ័យទោស និង អធ្យាស្រ័យបន្ថែមទៀត មិនមែនដោយសារតែអ្វីដែលមើលឃើញនឹងភ្នែកនោះទេ ប៉ុន្តែគឺដោយសារការអត់អោនដោយការយល់ដឹង មិនមែនដោយសារការស្តាប់ឮតែសម្តីពិរោះពិសារនោះទេ ប៉ុន្តែគឺដោយសារការធ្វើឲ្យពេញចិត្ត និង មិនមែនដោយសារការបណ្តែតបណ្តោយឲ្យកន្លងផុតទៅនោះទេ គឺដោយសារការចេះថែរក្សា!!!!
Love is not to forget but to forgive, not to see but to understand,
not to hear but to pleasant, not to let go but to hold on!
កុំបោះបង់ចោលបុគ្គលដែលអ្នកស្រលាញ់ ដើម្បីបុគ្គលម្នាក់ទៀតដែលអ្នកចូលចិត្ត ព្រោះបុគ្គលដែលអ្នកចូលចិត្ត គេនឹងបោះបង់ចោលអ្នក ដើម្បីបុគ្គលម្នាក់ផ្សេងទៀតដែលគេស្រលាញ់វិញ ។
Do not ever leave the one you love for the one you like,
because the one you like will leave you for the one they love
ស្នេហាគឺជារឿងមួយដែលគេមិនអាចនិយាយថាស្តាយក្រោយបានឡើយ ។
Love means never having to say you are sorry
ទាំងនេះ គឺជាចុងបញ្ចប់នៃរឿងនិទាននេះ។ នៅទីបញ្ចប់នៃសេចក្តីស្នេហា គឺតែងតែពោរពេញដោយការឈឺចាប់ ។
ប៉ុន្តែសេចក្តីស្នេហា គឺនៅតែចំណែកមួយនៃជីវិត ដែលនឹងកំដរអ្នករហូតដល់ចុងបញ្ចប់នៃជីវិតរបស់អ្នក ៕
និពន្ធដោយនិស្សិតឈ្មោះ ណុប ប៉ារ៉ាំ
និស្សិតនៅសាកលវិទ្យាល័យមេគង្គកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្រ្តសេដ្ឋកិច្ចឆ្នាំទី ៣ ឆមាសទី ២
កែសម្រួលដោយលោកសាស្រ្តាចារ្យ គង់ ម៉េង
បង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យបៀលប្រាយ
Monday, June 13, 2011
Wednesday, June 8, 2011
Proposal for Half Marathon!!! Anyone???







